• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

ស្កេន និងទូទាត់ថ្លៃទំនិញ សេវាកម្មជាមួយ VietQR នៅប្រទេសវៀតណាម នៅលើ BIDC Mobile Banking

ស្កេន និងទូទាត់ថ្លៃទំនិញ សេវាកម្មជាមួយ VietQR នៅប្រទេសវៀតណាម នៅលើ BIDC Mobile Banking

អតិថិជនរបស់ BIDC អាចទិញទំនិញនិងសេវាកម្មជាមួយពាណិជ្ជកររបស់ធនាគារផ្សេងៗក្នុងប្រទេសវៀតណាម ដែលទទួលយកការទូទាត់តាមរយៈការស្កេន VietQR។
សេវាកម្មទូទាត់ឆ្លងដែននេះ អាចឱ្យភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជាអាចស្កេន និងទូទាត់តាម VietQR នៅប្រទេសវៀតណាមបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុត ជំនួសឱ្យការប្រើប្រាស់សាច់ប្រាក់ ឬកាតធនាគារ លើសពីនេះទៀតលែងមានការព្រួយបារម្ភអំពីការប្តូររូបិយប័ណ្ណបរទេសជាមួយនឹងថ្លៃសេវាខ្ពស់ និងហានិភ័យនៅពេលយកសាច់ប្រាក់តាមខ្លូនទៅទៀត។

១.ទំហំប្រតិបត្តិការ និងកម្រៃសេវា ៖

ក) ផ្ទេរប្រាក់ទៅគណនីBIDV

No. ចំនួនទឹកប្រាក់ប្រតិបត្តិការ(រៀល) កម្រៃសេវា(រៀល)
1 4,000 KHR - 4,000,000 KHR 4,000 KHR
2 4,000,001 KHR - 8,000,000 KHR 6,000 KHR
3 8,000,001 KHR - 12,000,000 KHR 8,000 KHR
4 12,000,001 KHR - 16,000,000 KHR 10,000 KHR
5 16,000,001 KHR - 20,000,000 KHR 12,000 KHR

ខ) ផ្ទេរប្រាក់តាម រយៈ VietQR

No. ចំនួនទឹកប្រាក់ប្រតិបត្តិការ(រៀល) កម្រៃសេវា(រៀល)
1 4,000 KHR - 1,200,000 KHR 4,000 KHR
2 1,200,001 KHR - 2,000,000 KHR 8,000 KHR
3 2,000,001 KHR - 4,000,000 KHR 12,000 KHR
4 4,000,001 KHR - 8,000,000 KHR 14,000 KHR
5 8,000,001 KHR - 12,000,000 KHR 16,000 KHR
5 12,000,001 KHR - 16,000,000 KHR 18,000 KHR
5 16,000,001 KHR - 20,000,000 KHR 20,000 KHR

២. ការណែនាំអំពីការស្កេន និងទូទាត់តាម VietQR
ជំហានទី 1៖ ចូលទៅកាន់ BIDC Mobile Banking ហើយធ្វើការស្កេន VietQR ឬ រូបភាព QR ដើម្បីស្កេនធ្វើការទូទាត់។
ជំហានទី 2៖ បញ្ចូលចំនួនទឹកប្រាក់ជាវៀតណាមដុង (VND) សម្រាប់ការទូទាត់។
ជំហានទី 3៖ ផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកដោយបញ្ចូលលេខ PIN កូដ ឬ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ។

អ្នកអាចដំឡើង BIDC Mobile Banking ដោយចុចលើរូបតំណាងខាងក្រោម ដើម្បីទាញយក និងដំឡើងកម្មវិធីពី App Store របស់ Apple, Google Play

ទូរសព្ទ័ទំនាក់ទំនង ☎:  +855 236 388 999 / +855 319 388 999

© 2009 - 2026 Bank for Investment and Development of Cambodia Plc.