KHQR Payment

ទូទាត់តាម KHQR លើ BIDC Mobile Banking

ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) ទើបតែបានធ្វើបច្ចុប្បន្នភាព BIDC Mobile Banking ដែលអាចសម្រួលដល់អតិថិជនក្នុងការស្កេននិងធ្វើការទូទាត់ដោយមិនគិតកម្រៃសេវាជាមួយពាណិជ្ជករ KHQR របស់សមាជិកបាគងចំនួន៣៥ ដែលជាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ វាជាការទូទាត់ដ៏ទំនើប ងាយស្រួល ឆាប់រហ័សទាន់ចិត្ត​ ហើយមានសុវត្ថិភាពបំផុត។​

BIDC បានបង្កើតការទូទាត់តាម KHQR ដើម្បីពង្រីកភាពងាយស្រួលនៃការទូទាត់ដោយការចូលរួមជាមួយប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជាដែលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដោយការ ច្នៃប្រឌិតខ្ពស់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា blockchain​ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា (DLT)

លើសពីនេះទៅទៀត ពាណិជ្ជករ អាចទទួលយកការទូទាត់ដោយមិនប្រើក្រដាស់ប្រាក់ពីអតិថិជនរបស់ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនដែលជាសមាជិកបាគង តាមរយៈ ការទូទាត់កូដ BIDC KHQR ដោយគ្រាន់តែទាញយកកម្មវិធី BIDC Mobile Banking ពី Apple App Store ឬ Google Play នៅលើទូរស័ព្ទដៃឆ្លាតវៃ (ស្មាតហ្វូន) ថេបប្លេត ដើម្បីទទួលបាន BIDC KHQR នៅលើ BIDC Mobile Banking ឬអញ្ជើញទៅកាន់សាខារបស់ធនាគារ BIDC ដើម្បីចុះឈ្មោះ KHQR Stand, Sticker, Lanyard (KHQR កាតភ្ជាប់ជាមួយខ្សែរសម្រាប់ពាក់ )។

BIDC ក៏បានបើកដំណើរការសេវាកម្មជូនដំណឹង OTT តាមរយៈសារ Telegram ដើម្បីគាំទ្រដល់ពាណិជ្ជករក្នុងការទទួលបានសារបញ្ជាក់ការទូទាត់ KHQR ដែលផ្ញើទៅកាន់គណនីបុគ្គល ឬជាក្រុម ក្នុងកម្មវិធី Telegram ដែលគ្រប់គ្រងដោយពាណិជ្ជករនីមួយៗ។

បច្ចុប្បន្នរាល់ប្រតិបត្តិការទូទាត់តាមរយៈការស្កេន QR នៅលើ BIDC Mobile Banking គឺមិនត្រូវបានគិតកំរៃសេវានោះទេ ហើយទំហំប្រតិបត្តិការសម្រាប់មុខងារស្កេន QR ត្រូវបានកំនត់ដូចខាងក្រោម៖

លរ ទំហំកំណត់ ប្រភេទអតិថិជន ទំហំទឹកប្រាក់កំណត់អតិបរិមា
1 ទឹកប្រាក់ក្នុងមួយប្រតិបត្តិការ អតិថិជន​ eKYC  1,000.00 USD - 4,000,000 KHR
2 ទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ អតិថិជន​ eKYC 3,000.00 USD - 12,000,000 KHR
3 ទឹកប្រាក់ក្នុងមួយប្រតិបត្តិការ អតិថិជន​ VIP & អតិថិជនស្តង់ដារ 10,000.00 USD - 40,000,000 KHR
4 ទឹកប្រាក់កំណត់ក្នុងមួយថ្ងៃ អតិថិជន​ VIP & អតិថិជនស្តង់ដារ 10,000.00 USD - 40,000,000 KHR

​ 1. ស្កេន និងទូទាត់ KHQR

ជំហានទី1: បើក BIDC Mobile Banking ហើយធ្វើការស្កេន KHQR (BIDC KHQR, Bakong eWallet QR, KHQR Merchants, KHQR Remittance) ឬ បើករូបភាព QR ដើម្បីស្កេន សម្រាប់ការទូទាត់។
ជំហានទី2: បញ្ចូលចំនួនទឹកប្រាក់និងកំណត់សម្គាល់សម្រាប់ការទូទាត់
ជំហានទី3: ផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកដោយបញ្ចូលលេខ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ។

​2. ស្កេន និងទូទាត់ KHQR

ជំហានទី01: បើក BIDC Mobile Banking ជ្រើសរើសមុខងារគណនី => ព័ត៌មានគណនី
ជំហានទី02: ចុចរូបតំណាង QR តាមគណនីនិមួយៗ
ជំហានទី03: ចែករំលែក QR ដោយផ្ទាល់តាមរយៈសារ ឬបង្ហាញដល់អតិថិជនផ្សេង ដែល ជាអតិថិជនធនាគារ BIDC ឬធនាគារផ្សេងទៀត (សមាជិកបាគង) ដើម្បីស្កេន និងធ្វើការទូទាត់។

© 2009 - 2022 Bank for Investment and Development of Cambodia Plc.