• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

ផ្ដល់ប្រាក់កម្ចីភ្លាមៗតាមអនឡាញ់ សម្រាប់ម្ចាស់គណនីបញ្ញើមានកាលកំណត់។

ផ្ដល់ប្រាក់កម្ចីភ្លាមៗតាមអនឡាញ់ សម្រាប់ម្ចាស់គណនីបញ្ញើមានកាលកំណត់។

ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី បើកដំណើរការផ្ដល់ប្រាក់កម្ចីភ្លាមៗតាមអនឡាញ់សម្រាប់ម្ចាស់គណនីបញ្ញើមានកាលកំណត់ លើកម្មវិធី BIDC Mobile ពេលត្រូវការប្រាក់បន្ទាន់ក្នុងរយៈពេលខ្លី ដោយមិនចាំបាច់បិទប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួន។

កម្ចីនេះជាមួយលក្ខខណ្ឌងាយៗ និងជួយណោះស្រាយហិរញ្ញវត្ថុ តាមអនឡាញ់សម្រាប់អតិថិជនដែលត្រូវការប្រាក់បន្ទាន់ក្នុងរយៈពេលខ្លី ដូចជាតម្រូវការផ្ទាល់ខ្លួន និងការវិនិយោគជាដើម។ល។

សូមសាកល្បងជាមួយយើងខ្ញុំឥឡូវនេះ!

  1. អត្ថប្រយោជន៍សំខាន់ៗ
  • មិនចាំបាច់បិទប្រាក់បញ្ញើមានកាលកំណត់មុនពេលកំណត់។
  • ទទួលបានកម្ចីភ្លាមៗក្នុងរយៈពេលត្រឹមប៉ុន្មានវិនាទីប៉ុណ្ណោះ។
  • មិនគិតថ្លៃសេវា និងបន្ទុកផ្សេងៗ។
  1. លក្ខខណ្ឌចម្បង

ប្រភេទរូបិយប័ណ្ណ

ប្រាក់ដុល្លារ,​ ប្រាក់រៀល

លក្ខខណ្ឌទទួលបានកម្ចី

អតិថិជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ត្រូវមានគណនីប្រាក់បញ្ញើមានកាលកំណត់

ត្រូវមានកម្មវិធី BIDC​ Mobile ក្នុងទូរស័ព្ទរបស់ខ្លួន

គោលបំណងហិរញ្ញប្បទាន

តម្រូវការផ្ទាល់ខ្លួន។

ប្រភេទ​ឥណទាន​

កម្ចី​ភ្លាមៗ​តាម​រយៈ​បញ្ញើ​មាន​កាលកំណត់​។

ទ្រព្យធានា

           

មានគណនី​បញ្ញើ​មាន​កាលកំណត់​ជាមួយ​ធនាគារ​ BIDC (​បើក​តាម​ទូរស័ព្ទ​ដៃ​​)​ តែ​ប៉ុណ្ណោះ​។

វិធីទូទាត់សង

គ្រប់ពេលមុនថ្ងៃផុតកំណត់នៃប្រាក់បញ្ញើមានកាលកំណត់របស់អតិថិជនដែលប្រើជាទ្រព្យបញ្ចាំប្រាក់កម្ចី

រយៈពេល​កម្ចី​ (​មាន​កាលកំណត់​)

ដូច​គ្នា​ទៅនឹង​កាលបរិច្ឆេទ​ដល់​កាលកំណត់​ របស់​បញ្ញើ​មាន​កាលកំណត់​បច្ចុប្បន្ន (ប្រាក់ដើម និងការប្រាក់ដែលត្រូវបង់នៅថ្ងៃផុតកំណត់)។

ចំនួនកម្ចី

ចំនួនទឹកប្រាក់អប្បបរមា   

  • 50 ដុល្លារអាមេរិក ឬ 200,000.00 រៀល

ចំនួន​ទឹកប្រាក់​អតិបរមា​

  • 90% នៃចំនួនទឹកប្រាក់បញ្ញើមានកាលកំណត់ ប៉ុន្តែវាមិនលើសពី 50,000.00 ដុល្លារអាមេរិក 200,000,000.00 រៀល

ដាក់​ប្រាក់/ការ​ទូទាត់

អនុញ្ញាតតែតាមកម្មវិធី BIDC Mobile ប៉ុណ្ណោះ(មិនប្រើប្រាក់បញ្ញើមានកាលកំណត់ជាមូលនិធិដើម្បីបង់ផ្តាច់)

អត្រាការប្រាក់(ក្នុងមួយឆ្នាំ)

បូក​ 2%​ បន្ថែម​ពីលើ​អត្រា​ការ​ប្រាក់​នៃ​គណនី​បញ្ញើ​មាន​កាលកំណត់​របស់អតិថិជន

ថ្លៃ​ដំណើរការ​ឥណទាន

ឥតគិតថ្លៃ

លក្ខខណ្ឌទូទាត់ប្រាក់កម្ចី

  • ការ​ទូទាត់ដោយ​ខ្លួនឯង
  • ការទូទាត់ដោយស្វ័យប្រវត្តិ(បង្ខំ)នៅពេលដល់កាលកំណត់

© 2009 - 2024 Bank for Investment and Development of Cambodia Plc.