BIDC Bank Business

BIDC Bank Business គឺសេវាធនាគារឌីជីថលដែលត្រូវបានបង្កើតឡើងសម្រាប់អតិថិជនសហគ្រាស ដោយផ្តល់នូវសេវាកម្មហិរញ្ញវត្ថុដ៏ឆ្លាតវៃ មានភាពបត់បែន និងមានសុវត្ថិភាព ។​ វាជួយឱ្យសហគ្រាសអាចបង្កើនប្រសិទ្ធភាព លើការទូទាត់ប្រតិបត្តិការថ្លៃទំនិញ សេវាកម្មទៅកាន់ដៃគូរសហការ បើកប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយ ភាពឆ្លាតវៃ សុវត្ថិភាព និង លឿនរហស័ទាន់ចិត្ត។ BIDC Bank Business អាចប្រើប្រាស់បានជាមួយកម្មវិធី Web Browsers ដែលពេញនិយមបំផុត ហើយដំណើរការបានល្អបំផុត ជាមួយ Google Chrome, Mozilla Firefox ឬ Microsoft Edge។ អតិថិជនត្រូវបានណែនាំឱ្យប្រើប្រាស់ Version ចុងក្រោយបំផុតនៃកម្មវិធីទាំងនេះ ដើម្បីទទួលបានបទពិសោធន៍ប្រើប្រាស់និង មានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ កម្មវិធី BIDC Bank Business Mobile Application អាចភ្ជាប់ទៅនិងឧបករណ៍ដែលដំណើរការដោយ Android 8.0 និង iOS 14.0 ឬ version ខ្ពស់ជាងនេះ។

   

លក្ខណៈ

Description

គណនី

 

- ពិនិត្យព័ត៌មាន​​ គ្រប់គ្រង គណនី និង ប្រាក់កម្ចី

- ពិនិត្យ ព័ត៌មានអំពីប្រតិបត្តិការដោយខ្លួនឯង

ការផ្ទេរក្នុងស្រុក

 

- ការផ្ទេរប្រាក់តាមទៅកាន់គណនីទទួលផលនៅធនាគារ BIDC

- ការផ្ទេរប្រាក់ក្នុងស្រុកទៅធនាគារក្នុងស្រុកតាមរយៈ បាគង និង ប្រពន្ធ័ NCS​ (National Clearing House)

 

ការទូទាត់ប្រាក់បៀវត្សរ៍

 

- ដំណើរការបើកប្រាក់បៀវត្សរ៍សម្រាប់និយោជិត ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពបំផុត

គ្រប់គ្រងគណនី

 

- ការគ្រប់គ្រងទម្រង់អ្នកប្រើប្រាស់ (User Profile Management) – អ្នកប្រើប្រាស់អាចចូលទៅប្រើ និងគ្រប់គ្រងព័ត៌មាន ទម្រង់អ្នកប្រើប្រាស់ (User Profile)​

- ការកំណត់សុវត្ថិភាព (Security Settings): អ្នកប្រើប្រាស់អាចប្រើប្រាស់ការស្កែនមុខ ម្រាមដៃ​ ប្តូរពាក្យសម្ងាត់ ការគ្រប់គ្រង Smart OTP ដើម្បីដំណើរការប្រតិបត្តិការនៅលើ BIDC Bank Business

- ការគ្រប់គ្រងការជូនដំណឹង៖ អតិថិជនអាចទទួលបានការជូនដំណឹងតាមរយៈអ៊ីមែល និង OTT តាមរយៈកម្មវិធីទូរស័ព្ទ

- ភាសា៖ ភាសាលែងជាឧបសគ្គទៀតហើយ ព្រោះអតិថិជនអាចជ្រើសរើសជា ភាសាខ្មែរ អង់គ្លេស វៀតណាម និងចិនដែលជាជម្រើសដ៏សំបូរបែបសម្រាប់អតិថិជន ។

សេវាសាផ្សេងៗ

 

- អតិថិជនអាចពិនិត្យ គ្រប់គ្រងបញ្ជីអ្នកទទួលផល ស្វែងអត្រាការប្រាក់បញ្ញើ អត្រាប្តូរប្រាក់ កម្រៃសេវា របាយការណ៍ប្រតិបត្តិការ។

- មុខងារជំនួយអតិថិជន មគ្គុទ្ទេសក៍អ្នកប្រើប្រាស់ សំណួរចម្លើយដែលសួរញឹកញាប់ និង លេខទូរសព្ទ័ទំនាក់ទំនងរបស់ធនាគារ ដែលជាមុខងារជំនួយសម្រាប់អតិថិជនក្នុងការប្រើប្រាស់ BIDC Bank Business។

លក្ខខណ្ឌតម្រូវ

- អតិថិជនត្រូវតែជាអតិថិជនសហគ្រាស សាជីវកម្ម

- ការកំណត់សុវត្ថិភាព៖ការចូលទៅប្រើប្រាស់តម្រូវអោយ ស្កែនមុខ ម្រាមដៃ ប្តូរពាក្យសម្ងាត់ ការគ្រប់គ្រង Smart OTP

- ធ្វើការស្នើរសុំចុះឈ្មោះ​ប្រើប្រាស់ BIDC Bank Business

- មានឧបករណ៍សម្រាប់ភ្ជាប់ ដូចជា កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ថេប្លេត និងស្មាតហ្វូន ដែលអាចតភ្ជាប់ទៅកាន់ 3G, 4G, 5G ឬ Wi-Fi

របៀបចុះឈ្មោះសេវាកម្ម BIDC Bank Business

- ចូលទៅកាន់ BIDC​ portal ដើម្បីទាញយក និងបំពេញបែបបទ eForms ដាក់ស្នើសុំចុះឈ្មោះប្រើប្រាស់សេវាកម្ម BIDC Bank Business​ តាមរយៈអេឡិចត្រូនិច ហើយផ្ងើរនូវឯកសារទម្រង់រឹង ដែលមានហត្ថលេខា និងត្រាក្រុមហ៊ុន មកកាន់ ធនាគារ BIDC​ ដែលនៅជិតលោកអ្នកបំផុត។​

- ទាញយកកម្មវិធី BIDC Bank Business តាមរយៈ Google Play ឬ Apple App Store

 

 

  

© 2009 - 2026 Bank for Investment and Development of Cambodia Plc.