អតិថិជនជាទីគោរព !
ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) សូមជម្រាបជូនថា BIDC Mobile Banking ឥឡូវនេះមាន KHQR តែមួយសម្រាប់ទទួលការទូទាត់ជាប្រាក់រៀលនិងប្រាក់ដុល្លារ ។សូមកំណត់គណនីគោលសម្រាប់ QR របស់អ្នក តាមជំហានងាយៗខាងក្រោម៖
ជំហានទី 1៖ ចុចប៊ូតុង QR
ជំហានទី 2៖ចុចប៊ូតុង កែសម្រួល ដើម្បីជ្រើសរើសគណនីគោលសម្រាប់ទទួលប្រាក់ពីការទូទាត់តាម QR។
ជំហានទី 3៖ ជ្រើសរើស គណនីគោលរៀល 1 និង គណនីគោលដុល្លារ 1 ដែលអ្នកចង់ទទួលប្រាក់ រួចចុច បន្ទាប់។
ជំហានទី 4៖ បញ្ចូល PIN របស់អ្នក ដើម្បីបញ្ជាក់ការកំណត់។
ជំហានទី 5៖ ការកំណត់ត្រូវបានបញ្ចប់ដោយជោគជ័យ។ ប្រាក់ដែលទទួលបានតាម QR នឹងត្រូវបញ្ចូលទៅក្នុងគណនីគោលដែលត្រូវនឹងរូបិយប័ណ្ណ។
ចំណាំ៖ ប្រសិនបើអ្នកកំណត់គណនីគោលមិនបានជោគជ័យ អ្នកមិនអាចទទួលប្រាក់តាម QR បានទេ។

© 2009 - 2026 Bank for Investment and Development of Cambodia Plc.