សេចក្តីជូនដំណឹង
ជូនចំពោះអតិថិជនជាទីគោរព!
ដើម្បីបង្កើនលក្ខណៈពិសេស និងភាពងាយស្រួលនៃសេវាកម្មកាត ធនាគារBIDC សូមជម្រាបជូនអតិថិជនដែលកំពុងប្រើប្រាស់សេវាកម្មកាតរបស់ធនាគារBIDC អំពីការសម្ពោធផលិតផលកាត VISA និង CSS ជាផ្លូវការជាមួយនឹងពេលវេលារំពឹងទុកនៅក្នុងខែសីហា ឆ្នាំ 2025។ សម្រាប់ថ្ងៃជាក់លាក់ធនាគារBIDC នឹងប្រកាសដល់អតិថិជននៅពេលក្រោយនៅក្នុងខែសីហា ឆ្នាំ 2025។
ដើម្បីធានាបាននូវការបន្តប្រើប្រាស់សេវាកម្មកាតដោយរលូន ធនាគារBIDCសូមជូនដំណឹងដល់អតិថិជនអាចអញ្ជើញចុះឈ្មោះផ្លាស់ប្តូរកាត VISA ឬ CSSថ្មីជំនួសអោយកាតBIDCបច្ចុប្បន្នរបស់អ្នក។ អតិថិជននឹងទទួលបានកាតថ្មីដោយឥតគិតថ្លៃចាប់ពីថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2025 ដល់ដំណាច់ឆ្នាំ 2025។ បន្ទាប់ពីសម្ពោធប្រព័ន្ធថ្មីនេះ ធនាគារBIDC នឹងឈប់ផ្តល់សេវាសម្រាប់កាតបច្ចុប្បន្ន។
សម្រាប់ជំនួយការបន្ថែម សូមទាក់ទងសាខាធនាគារBIDC ដែលនៅជិតបំផុត។
យើងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការរបស់អ្នក!
សូមអរគុណ!
© 2009 - 2025 Bank for Investment and Development of Cambodia Plc.