ជូនចំពោះអតិថិជនជាទីគោរព!
ធនាគារ BIDC សូមជូនដំណឹងដល់អ្នកអំពីការផ្លាស់ប្តូរចំពោះថ្លៃសេវាសារ SMS របស់ BIDC និងគោលនយោបាយពាក់ព័ន្ធមួយចំនួនដូចខាងក្រោម៖
1. ការកែប្រែថ្លៃសេវាសារ SMS៖ ថ្លៃសេវា SMS ប្រចាំខែ នឹងត្រូវគិតតាមចំនួនសារ SMS សរុបដែលបានផ្ញើទៅលេខទូរស័ព្ទដែលបានចុះឈ្មោះរបស់អតិថិជន ដោយមានថ្លៃសេវាអប្បបរមា 1.00 ដុល្លារអាមេរិក សម្រាប់អតិថិជនបុគ្គល និង 4.00 ដុល្លារអាមេរិក សម្រាប់អតិថិជនក្រុមហ៊ុន។
2. គោលការណ៍បញ្ឈប់សេវាកម្ម៖ ដើម្បីធានាបាននូវនិរន្តរភាពនៃសេវាកម្មរបស់យើង BIDC នឹងផ្អាកការជូនដំណឹងតាមសារ SMS សម្រាប់អតិថិជនដែលមិនបំពេញកាតព្វកិច្ចបង់ថ្លៃសេវារបស់ពួកគេសម្រាប់រយៈពេលបីខែជាប់ៗគ្នា។
3. សេវាជូនដំណឹងដោយឥតគិតថ្លៃផ្សេងទៀត៖ យើងខ្ញុំសូមលើកទឹកចិត្តអតិថិជនឱ្យប្រើប្រាស់សេវាជូនដំណឹងឌីជីថលដោយឥតគិតថ្លៃរបស់ BIDC
អតិថិជនបុគ្គល:ទទួលបានការជូនដំណឹងអំពីសមតុល្យតាមរយៈ OTT ដោយឥតគិតថ្លៃ តាមរយៈ BIDC Mobile Banking។
អតិថិជនក្រុមហ៊ុន: ទទួលបានការជូនដំណឹងអំពីសមតុល្យតាមរយៈ OTT ដោយឥតគិតថ្លៃ តាមរយៈ BIDC Bank Business។
អតិថិជនអាជីវកម្មដែលមានប្រតិបត្តិការប្រាក់ទទួលចូលក្នុងចំនួនច្រើន៖ យើងខ្ញុំសូមណែនាំឱ្យចុះឈ្មោះប្រើប្រាស់ សេវា BIDC KHQR Merchant ដើម្បីទទួលបានការជូនដំណឹងអំពីការទូទាត់តាម KHQR ដោយឥតគិតថ្លៃ តាមរយៈការជូនដំណឹង OTT នៅលើ Telegram ដែលនឹងផ្ញើទៅកាន់ក្រុម Telegram ឬគណនី Telegram ផ្ទាល់ខ្លួនដែលបានចុះឈ្មោះ។
យើងខ្ញុំសូមអរគុណចំពោះការយោគយល់ និងកិច្ចសហប្រតិបត្តិការរបស់អ្នក នៅពេលដែលយើងអនុវត្តការផ្លាស់ប្តូរទាំងនេះ។ អរគុណសម្រាប់ការជ្រើសរើសនិងប្រើប្រាស់សេវារបស់ធនាគារ BIDC ។
សម្រាប់ជំនួយបន្ថែម សូមទៅកាន់សាខាដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈ hotline (☎️) +855 23 210 044 / +855 31 938 8999
© 2009 - 2026 Bank for Investment and Development of Cambodia Plc.