• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

អតិថិជនទីពីរដែលបានឈ្នះម៉ូតូ និងមានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនត្រូវបានកំណត់ដោ យធនាគារ BIDC

អតិថិជនទីពីរដែលបានឈ្នះម៉ូតូ និងមានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនត្រូវបានកំណត់ដោ យធនាគារ BIDC

អតិថិជនទីពីរដែលបានឈ្នះម៉ូតូនិងមានរង្វាន់ដ៏គួរឱ្យទាក់ទាញជាច្រើនត្រូវបានកំណត់ដោ យធនាគារ BIDC
ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា (BIDC) គឺជាធនាគារមួយដែលមានកម្មវិធីឈ្នះរង្វាន់ជាប្រចាំ ជាមួយនឹងរង្វាន់ដ៏ទាក់ទាញជាច្រើនសម្រាប់អតិថិជន ។ នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ ធនាគារBIDC បានរៀបចំពិធីចាប់រង្វាន់លើកទី២ នៃកម្មវិធី «ដាក់ប្រាក់សន្សំកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើន» ។
នេះជាការចាប់រង្វាន់លើកទី ២ ក្នុងចំណោមការចាប់រង្វាន់សរុបទាំង ៣ លើក នៃកម្មវិធី Deposit Sooner – Gift Bigger ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ របស់ BIDC ។ អតិថិជនមានឱកាសឈ្នះរង្វាន់ពិសេសពីកម្មវិធី ដែលជារថយន្ត Toyota Raize នឹងត្រូវបានកំណត់ក្នុងការចាប់រង្វាន់លើកទី ៣ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីបញ្ចប់កម្មវិធី ។
លទ្ធផលនៃការចាប់រង្វាន់លើកទី ២ ( ក្នុងចំណោមការចាប់រង្វាន់សរុបទាំង៣លើក) នៃកម្មវិធី «ដាក់ប្រាក់សន្សំកាន់តែច្រើន ឈ្នះរង្វាន់កាន់តែច្រើន» បានរកឃើញម្ចាស់រង្វាន់ចំនួន ១៣ រូប រង្វាន់រួមមាន ៖
- រង្វាន់ទីមួយគឺម៉ូតូ Honda Click 125cc បានទៅលើអតិថិជនដែលបានដាក់ប្រាក់សន្សំនៅទីស្នាក់ការកណ្តាល BIDC ជាមួយលេខកូដ DG02286
- រង្វាន់ទីពីរគឺ ទូទឹកកក SidebySide (ឬសាច់ប្រាក់ 1,300 ដុល្លារ) បានទៅលើអតិថិជនដែលបានដាក់ប្រាក់សន្សំនៅសាខា មានជ័យនៃធនគារ BIDC ជាមួយលេខកូដ DG02960
- រង្វាន់ទីបីគឺម៉ាស៊ីនបោកគក់ Elextrolux (ឬសាច់ប្រាក់ 600 ដុល្លារ) បានទៅលើអតិថិជនដែលបានដាក់ប្រាក់សន្សំនៅទីស្នាក់ការកណ្តាល BIDC ជាមួយលេខកូដ DG02895
- និងរង្វាន់អតិថិជនថ្មីចំនួន ១០រង្វាន់ (រង្វាន់នីមួយៗមានតម្លៃ មាសមួយជី ឬសាច់ប្រាក់ ២៣០ ដុល្លារ) បានទៅលើអតិថិជនថ្មីចំនួន ១០ នាក់ដែលចូលរួមក្នុងកម្មវិធីលើកទី 2 (បើក CIF នៅ BIDC ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣) ។

ដើម្បីចូលរួមក្នុងកម្មវិធីនេះ អតិថិជនទាំងអស់គ្រាន់តែដាក់ប្រាក់សន្សំមានកាលកំណត់ តិចបំផុត ៨៣៤ ដុល្លារ នឹងទទួលបានលេខកូដមួយ ដើម្បីចូលរួមក្នុងការចាប់រង្វាន់នេះ ។ អ្វីដែលពិសេសជាងនេះទៅទៀតនៃកម្មវិធី គឺអតិថិជនដែលចូលរួមកាន់តែឆាប់តាមដែលអាចធ្វើទៅបាន នឹងមានឱកាសចូលរួមក្នុងការចាប់រង្វាន់ទាំង៣លើក នៃកម្មវិធី ហើយការចាប់រង្វាន់លើកមុន នឹងនៅតែមានសុពលភាព សម្រាប់ការចូលរួមក្នុងការចាប់រង្វាន់លើកក្រោយៗទៀត ។ នៅពេលនេះ អតិថិជនដែលចូលរួមនឹងមានឱកាសឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតនៅលើកទី ៣ ដែលជាលើកចុងក្រោយ (ធ្វើនៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៣ )