ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) បានប្រកាសជាផ្លូវការអំពីការបង្កើនអត្រាការប្រាក់លើ ប្រាក់បញ្ញើមានកាលកំណត់ជាដុល្លារអាមេរិក (USD Term Deposit) ដោយផ្តល់ជូនអតិថិជនទាំងបុគ្គល និងសាជីវកម្មនូវអត្ថប្រយោជន៍កាន់តែប្រសើរពីការសន្សំប្រាក់ ព្រមទាំងអត្ថប្រយោជន៍ពិសេសតាមរយៈសេវាធនាគារឌីជីថល។
ក្រោមរចនាសម្ព័ន្ធអត្រាការប្រាក់ថ្មី ដែលមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ BIDC នឹងបង្កើនអត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ជាដុល្លារអាមេរិកនៅតាមបញ្ជររហូតដល់ ០.២៥% ក្នុងមួយឆ្នាំ សម្រាប់គ្រប់រយៈពេលចាប់ពី ១ខែ ឡើងទៅ។
លើសពីនេះទៀត បញ្ញើដែលដាក់តាមរយៈកម្មវិធី BIDC Mobile នឹងទទួលបានអត្រាការប្រាក់បន្ថែមរហូតដល់ +០.៤៥% ក្នុងមួយឆ្នាំ បើប្រៀបធៀបនឹងអត្រាការប្រាក់ដែលបានអនុវត្តពីមុន។
|
Term |
Individual (% p.a) |
Corporate (% p.a) |
|
|
BIDC Mobile |
Counter/at the maturity |
Counter/at the maturity |
|
|
Current Account (CA) |
0.20 |
0.20 |
0.20 |
|
Savings Account (SA) |
0.50 |
0.50 |
|
|
01 month |
1.95 |
1.75 |
1.45 |
|
02 months |
2.20 |
2.00 |
1.70 |
|
03 months |
3.10 |
2.90 |
2.60 |
|
04 months |
3.65 |
3.45 |
3.15 |
|
05 months |
3.90 |
3.70 |
3.40 |
|
06 months |
4.65 |
4.45 |
4.15 |
|
09 months |
4.75 |
4.55 |
4.25 |
|
12 months |
4.95 |
4.75 |
4.45 |
|
18 months |
5.05 |
4.85 |
4.55 |
|
24 months |
5.20 |
5.00 |
4.75 |
|
36 months |
5.40 |
5.20 |
5.00 |
វិធីសាស្រ្តក្នុងការចាប់ផ្តើមទទួលបានអត្រាការប្រាក់ខ្ពស់តាមរយៈប្រព័ន្ធ BIDC Mobile៖
១. ចូលគណនីធនាគាររបស់លោកអ្នកតាមរយៈកម្មវិធី BIDC Mobile Banking។
២. ជ្រើសរើសមុខងារ បញ្ញើ > បើកបញ្ញើរយៈពេលតាមប្រព័ន្ធអនឡាញ។
៣. កំណត់រូបិយប័ណ្ណ (ដុល្លារអាមេរិក), រយៈពេលកំណត់នៃបញ្ញើ និងជម្រើសនៃការទូទាត់ការប្រាក់ដែលស្របតាមតម្រូវការរបស់លោកអ្នក។
៤. អនុម័តប្រតិបត្តិការដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ភ្លាមៗ។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទាក់ទងមកកាន់សាខា BIDC ដែលនៅជិតបំផុត ឬទូរស័ព្ទមកកាន់ទូរស័ព្ទសេវាកម្មអតិថិជនរបស់យើងខ្ញុំ។
© 2009 - 2026 Bank for Investment and Development of Cambodia Plc.