• គេហទំព័រ
  • ព័ត៌មាននិងការផ្សព្វផ្សាយប្រម៉ូសិន

ស្កេន និងទូទាត់ថ្លៃទំនិញ សេវាកម្មជាមួយ BIDV-VietQR នៅប្រទេសវៀតណាម នៅលើ BIDC Mobile Banking

ស្កេន និងទូទាត់ថ្លៃទំនិញ សេវាកម្មជាមួយ BIDV-VietQR នៅប្រទេសវៀតណាម នៅលើ BIDC Mobile Banking

អតិថិជនរបស់ BIDC អាចទិញទំនិញនិងសេវាកម្មជាមួយពាណិជ្ជករ របស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ដែលទទួលយកការទូទាត់តាមរយៈការស្កេន BIDV-VietQR។
សេវាកម្មទូទាត់ឆ្លងដែននេះ អាចឱ្យភ្ញៀវទេសចរណ៍មកពីប្រទេសកម្ពុជាអាចស្កេន និងទូទាត់តាម BIDV-VietQR នៅប្រទេសវៀតណាមបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពបំផុត ជំនួសឱ្យការប្រើប្រាស់សាច់ប្រាក់ ឬកាតធនាគារ លើសពីនេះទៀតលែងមានការព្រួយបារម្ភអំពីការប្តូររូបិយប័ណ្ណបរទេសជាមួយនឹងថ្លៃសេវាខ្ពស់ និងហានិភ័យនៅពេលយកសាច់ប្រាក់តាមខ្លូនទៅទៀត។

១.ទំហំប្រតិបត្តិការ និងកម្រៃសេវា ៖

ចំនួនទឹកប្រាក់ប្រតិបត្តិការ(រៀល) ប្រភេទអតិថិជន កម្រៃសេវា(រៀល)
4,000 KHR - 1,200,000 KHR អតិថិជន VIP,ធម្មតា , eKYC 4,000 KHR
1,200,001 KHR - 2,000,000 KHR អតិថិជន VIP,ធម្មតា , eKYC 6,000 KHR
2,000,001 KHR - 4,000,000 KHR អតិថិជន VIP,ធម្មតា , eKYC 8,000 KHR
4,000,001 KHR - 12,000,000 KHR អតិថិជន VIP,ធម្មតា 10,000 KHR
12,000,001 KHR - 20,000,000 KHR អតិថិជន VIP,ធម្មតា 12,000 KHR

២. ការណែនាំអំពីការស្កេន និងទូទាត់តាម BIDV-VietQR
ជំហានទី 1៖ ចូលទៅកាន់ BIDC Mobile Banking ហើយធ្វើការស្កេន BIDV-Viet QR ឬ រូបភាព QR ដើម្បីស្កេនធ្វើការទូទាត់។
ជំហានទី 2៖ បញ្ចូលចំនួនទឹកប្រាក់ជាវៀតណាមដុង (VND) សម្រាប់ការទូទាត់។
ជំហានទី 3៖ ផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់អ្នកដោយបញ្ចូលលេខ PIN កូដ ឬ OTP ដើម្បីបញ្ចប់ប្រតិបត្តិការ។

អ្នកអាចដំឡើង BIDC Mobile Banking ដោយចុចលើរូបតំណាងខាងក្រោម ដើម្បីទាញយក និងដំឡើងកម្មវិធីពី App Store របស់ Apple, Google Play

ទូរសព្ទ័ទំនាក់ទំនង ☎:  +855 236 388 999 / +855 319 388 999

© 2009 - 2024 Bank for Investment and Development of Cambodia Plc.