Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ព័ត៌មានធនាគារBIDC

សេចក្តីជូនដំណឹងស្តីពីការអនុវត្តប្រតិបត្តិការនៅធនាគារ BIDC នៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប

អតិថិជនជាទីគោរព!


ដោយគោរពទៅតាមសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលនាពេលថ្មីៗនេះ ស្តីពីការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ។ ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) បេ្តជ្ញាចិត្តនៅតែបន្តបំរើសេវាជូនអតិថិជនជាធម្មតា ដោយអតិថិជនអាចអញ្ជីញមកធ្វើប្រតិបត្តិការជាធម្មតា ពីថ្ងៃ ទី ១៩ មេសា ២០២១ ដល់ ថ្ងៃទី ២៨ មេសា ២០២១ នៅធនាគារ BIDC ស្នាក់ការកណ្តាល និង សាខាខេត្តសៀមរាប ដែលមានអាសយដ្ឋានដូចខាងក្រោម រហូតដល់មានការជូនដំណឹងជាថ្មី:


+ រាជធានីភ្នំពេញ: ស្នាក់ការកណ្តាល ផ្ទះលេខ ២៣៥ ផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ។
+ ខេត្តសៀមរាប: BIDC សាខាខេត្តសៀមរាប ផ្ទះលេខ ២២-២៣ ផ្លូវ ទេពវង្ស មណ្ឌល២ ភូមិស្វាយដង្គំ ស្រុកស្វាយដង្គំ ខេត្ត សៀមរាប។


ក្នុងកំឡុង ពេលនេះ ធនាគារ BIDC សូមលើកទឹកចិត្តអតិថិជនទាំងអស់ អញ្ជើញធ្វើប្រតិបត្តិការធនាគារតាមរយ: សេវាធនាគារតាមសារ (SMS Banking) សេវាធនាគារចល័ត( Mobile Banking) សេវាធនាគារតាមអ៊ីនធឺណេត(Internet Banking), ដកប្រាក់តាមម៉ាស៊ីន អេ ធី អិម និង ម៉ាស៊ីនឆូតកាត។


ធនាគារ BIDC យើងខ្ញុំ សូមថ្លែងអំណរគុណ និង សូមអភយ័ទោសពីសំណាក់អតិថិជនទាំងអស់ក្នុងការបំរើសេវាជូនអតិថិជនក្នុងកំឡុងពេលនេះ។ ជាចុងក្រោយក៏សូមជូនពរអតិថិជនទាំងអស់ ជួបប្រទះតែសេចក្តីសុខ សុខភាពល្អ ។


ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC)
#២៣៥ ផ្លូវ ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌ័ចំការមន រាជធានីភ្នំពេញ
ទូរសព្ទ : +855 23 210 044
ទូរសារ: +855 23 220 511
សារអេឡិចត្រូនិច: info@bidc.com.kh
គេហទំពរ័: https://www.bidc.com.kh
Swift: IDBCKHPP