Widgets :
Position :    
Order :
ព័ត៌មាននិងព្រឹត្តការណ័ » ផ្សព្វផ្សាយព័ត៌មាន

សេចក្តីជូនដំណឹង

ធនាគារវិនិយោគ
និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
---------------------------
ព្រះរាជាណាចក្រកម្ពុជា
ជាតិ - សាសនា - ព្រះមហាក្សត្រ
---------------------------

 

សេចក្តីជូនដំណឹង


ផ្ញើរជូនអតិថិជនជាទីគោរព
ទន្ទឹមនឹងការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សនៃបណ្តាញសង្គម ក៍ដូចជាចំនួននៃការក្លែង បន្លំគេហទំព័រ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ដែលកំពុងមានការកើនឡើងផងដែរ។
អតិថិជនត្រូវមានការប្រុងប្រយ័ត្នជានិច្ច ហើយត្រូវធ្វើការផ្ទៀងផ្ទាត់នៅពេលដែលជនប្លែកមុខស្នើសុំផ្តល់ពត៌មានអ្វីមួយ។ ចំពោះតម្រូវការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ធនាគារយើងខ្ញុំ អតិថិជនអាចចូលមើលគេហទំព័រផ្លូវការរបស់ធនាគារ BIDC https://www.bidc.com.kh ឬទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ២១០ ០៤៤ ឬទៅកាន់ការិយាល័យប្រតិបត្តិការដែលនៅជិតបំផុត។
ធនាគារយើងខ្ញុំសូមបញ្ជាក់ថា៖ គេហទំព័រតែមួយគត់ដែលត្រូវបានប្រើដោយ ធនាគារ BIDC គឺ https: www.bidc.com.kh និងទម្រង់ជាអ៊ីមែល: xxx@bidc.com.kh)
យើងខ្ញុំសង្ឃឹមថារាល់ពត៌មានខាងលើនឹងជាជួយដល់អតិថិជនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងរីករាយទទួលយកនៅរាល់សេវាកម្មរបស់ធនាគារដោយសេចក្តីទុកចិត្ត។
សូមអរគុណអតិថិជនទាំងអស់ដែលបានជឿជាក់ និងប្រើប្រាស់សេវារបស់ធនាគារយើងខ្ញុំ។