កម្មវិធីលើកទឹកចិត្តពិសេសផ្តល់ជូនកាតកោសផ្សងសំណាង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០១៥

ក្នុងគោលបំណងសំដៅបង្កើនសន្ទស្សន៍ប្រាក់បញ្ញើសន្សំសរុបនិងផ្សព្វផ្សាយពាណិជ្ជសញ្ញាក៏ដូចជា រក្សារចំនួនអតិថិជនបច្ចុប្បន្ននិងទាក់ទាញបន្ថែមទៀតនូវអតិថិជនថ្មីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ ២០១៥និងពិធីបុណ្យជាតិដទៃទៀតរបស់ព្រះរាជាណាចក្រកម្ពុជាធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជាភីអិលស៊ីជូនដំណឹងអំពី“កម្មវិធីផ្តល់ជូនពិសេសជូនកាតកោសផ្សងសំណាង-កោសគឺឈ្នះ២០១៥”អនុវត្តសម្រាប់ស្នាក់ការ
កណ្តាល និងបណ្តាសាខានៅកម្ពុជា ដែលមានខ្លឹមសាលំអិតដូចខាងក្រោម៖
I. ខ្លឹមសារកម្មវិធី៖
1. ឈ្មោះកម្មវិធី៖”កម្មវិធីផ្តល់ជូនពិសេសជូនកាតកោសផ្សងសំណាង-កោសគឺឈ្នះ ២០១៥!”
2. អតិថិជនគោលដៅ៖
- អតិថិជនជាជនជាតិកម្ពុជា ឬជនបរទេសដែលកំពុងរស់នៅប្រកបអាជីវកម្មស្របច្បាប់នៅកម្ពុជា។
- មន្រ្តីបុគ្គលិកទាំងអស់របស់BIDCក៏អាចចូលរួមកម្មវិធីនេះផងដែរ។
3. កាលបរិច្ឆេទ និងសុពលភាព៖ ចាប់ថ្ងៃទី 13/04/2015 ដល់ ថ្ងៃទី 31/08/2015(ឬរហូតដល់អស់ រង្វាន់)
4. អនុវត្តចំពោះផលិតផល-សេវាកម្ម៖
- សេវាកម្មគណនីប្រាក់បញ្ញើសន្សំផ្ទាល់ខ្លួនមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិក៖ដែលការ ប្រាក់ត្រូវបានបង់នៅថ្ងៃដល់កំណត់។
5. អត្រាការប្រាក់៖
- អនុវត្តកម្រិតអត្រាការប្រាក់ទៅតាមគោលការណ៍របស់BIDC
- វិធីគណនាការប្រាក់៖ គណនាការប្រាក់ថេរ
6. ប្រភេទរូបិយប័ណ្ណ និងកាលកំណត់ផ្ញើប្រាក់៖
- រូបិយប័ណ្ណ៖ ដុល្លារអាមេរិក (USD)
- កាលកំណត់នៃប្រាក់បញ្ញើ៖ ពី១ខែដល់១២ខែ។
7. រូបភាពនៃការផ្តល់ជូនពិសេស៖ ផ្តល់ជូនកាតកោសផ្សងសំណាង
8. លក័្ខណ្ឌ និងគោលការណ៍ទាក់ទិននឹងកាតកោស៖
- គ្រប់កាតកោសទាំងត្រូវផ្តល់ដោយធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
- គ្រប់កាតកោសទាំងត្រូវបានកោសនៅចំពោះមុខវត្តមានរបស់បុគ្គលិកផ្នែកថែរក្សាអតិថិជនរបស់BIDC។
- ក្រោយពេលបើកគណនីប្រាក់បញ្ញើមានកាលកំណត់ឬបន្តពន្យាគណនីប្រាក់បញ្ញើមានកាល កំណត់របស់ខ្លួនអតិថិជននឹងទទួលបានភា្លមៗកាតកោសអាស្រ័យទៅតាមចំនួនប្រាក់បញ្ញើ)និងច្បាប់ចម្លងអំពីនៃតារាងរង្វាន់។ ប្រសិនអតិថិជនឈ្នះរង្វាន់ណាមួយនោះត្រូវចុះហត្ថលេខាទៅក្នុងទម្រង់បែបបទបញ្ជាក់ថាបានឈ្នះរង្វាន់ហើយអតិថិជននឹងរក្សាទុកច្បាប់ចម្លងមួយច្បាប់នៃកាតកោសដែលត្រូវរង្វាន់ដើម្បីផ្ទៀងផ្ទាត់។
- នៅពេលកោសស្វែងរករង្វាន់កាតកោសត្រូវរក្សាររូបភាពដូចដើមមិនមានរលុប រហែក ឬផ្លាស់ប្តូរ រូបរាងដើម ធ្លុះ ឆ្កូត ឬប្រើថ្នាំលុប ឬប៊ិចលុបទៅលើអក្សរ។
9. លក្ខ៍ណ្ឌ និងគោលការណ៍កំណត់របស់កម្មវិធី៖ អនុវត្តចំពោះអតិថិជនដែលបើកគណនីប្រាក់បញ្ញើ មានកាលកំណត់ឬបន្តពន្យាគណនីប្រាក់បញ្ញើមានកាលកំណត់របស់ខ្លួន។
· កាតកោសដែលអតិថិជនត្រូវទទួលបាននឹងត្រូវបានគណនាដូចខាងក្រោម៖ ទំហំទឹកប្រាក់បញ្ញើត្រូវបានចែកអោយចំនួនប្រាក់បញ្ញើអប្បបរមាតាមកំណត់(គណនាស្របតាមកាលកំណត់ប្រាក់បញ្ញើប្រហាក់ប្រហែល)ក្រោយមកត្រូវរ៉ោនអាប់(round-up)(ដោយផាត់ចំនួន ទស្សភាគចេញ)ជាក់ស្តែងដូចខាងក្រោម៖
កាលកំណត់(ខែ) | ចំនួនប្រាក់បញ្ញើអប្បបរមា ( USD) | ចំនួនកាតកោស |
1 | 5.000 | 01 |
3 | 3.000 | 01 |
6 | 1.500 | 01 |
12 | 700 | 01 |
ឧទាហរណ៍៖អតិថិជនម្នាក់បើកគណនីប្រាក់បញ្ញើមានកាលកំណត់ថ្មីទំហំទឹកប្រាក់បញ្ញើ11.000USD កាលកំណត់រយៈពេល១ឆ្នាំ។ ចំនួនកាតកោសដែលអតិថិជននោះត្រូវទទួលបានស្មើនឹង៖
11.000USD/700=15,71,ត្រូវបានround-upទៅជា16àអតិថិជននោះនឹងទទួលបាន១៦កាត កោស។
*ចំពោះកាលកំណត់ដទៃទៀត៖សូមអនុវត្តតាមកាលកំណត់អប្បបរមា និងកាលកំណត់ប្រហាក់ ប្រហែលដែលមានរយៈពេលខ្លីជាងកាលកំណត់ប្រាក់បញ្ញើពិត
10. ការកំណត់ និងលក្ខ័ណ្ឌដកប្រាក់មុនថ្ងៃដល់កំណត់៖
a. ការកំណត់អំពីការដកប្រាក់មុនថ្ងៃដល់កំណត់៖
- អតិថិជនមិនត្រូវបានអនុញ្ញាតអោយដកប្រាក់មុនថ្ងៃដល់កំណត់ក្នុងពេលកំពុងចូលរួមកម្មវិធីនេះឡើយ។ ប្រសិនអតិថិជនមានការបន្ទាន់ចាំបាច់ត្រូវដកប្រាក់មុនថ្ងៃដល់កំណត់(អាចជាមួយផ្នែក ឬទាំងស្រុងប្រាក់បញ្ញើ) BIDC នឹងដាក់ចេញនូវលក្ខ័ណ្ឌជាក់ស្តែងដូចខាងក្រោម៖
- ចំពោះប្រាក់បញ្ញើមានកាលកំណត់០១ខែ, ០២ខែ, និង ០៣ខែ៖ អតិថិជនមិនត្រូវបាន អនុញ្ញាតអោយដកប្រាក់មុនថ្ងៃដល់កំណត់ឡើយ។ប្រសិនអតិថិជននៅតែសំណូមពរដកប្រាក់នោះអតិថិជននឹងមិនអាចទទួលបាននូវចំនួនការប្រាក់ដែលគ្រោងនឹងទទួលបាន តាមកាលកំណត់នោះឡើយ។
- ចំពោះខ្ទង់ប្រាក់បញ្ញើមានកាលកំណត់លើសពី៣ខែ៖អតិថិជនត្រូវបានអនុញ្ញាតអោយ ដកប្រាក់មុនថ្ងៃកំណត់បានឡើយលើកលែងតែកាលកំណត់នៃប្រាក់បញ្ញើនោះបានអនុវត្តសម្រេចបាន២ភាគ៣នៃកាលកំណត់ដែលបានព្រមព្រៀង។
- យោងតាមបណ្តាលក័្ខណ្ឌដែលបានរៀបរាប់ខាងលើ អតិថិជនអាចដកប្រាក់បញ្ញើមួយ ផ្នែកមុនថ្ងៃដល់កំណត់ចំនួន៥លើក និងបង់សោហ៊ុយដកប្រាក់មុនកាលកំណត់ចំនួន ៥ USD ក្នុង១លើកជារៀងរាល់ពេលដកប្រាក់។
- ការដកប្រាក់បញ្ញើមួយផ្នែកអាចអនុវត្តទៅបានតែនៅតាមសាខាដែលអតិថិជននោះទើបតតែចូលរួមកម្មវិធីនេះជាលើកដំបូង។
b. ការពិន័យចំពោះការដកប្រាក់បញ្ញើមុនកាលកំណត់៖
- ក្នុងគ្រប់ករណីទាំងអស់ប្រសិនអតិថិជនចង់ដកប្រាក់មុនថ្ងៃដល់កំណត់(ប្រសិនបើអតិថិជនឆ្លើយ តបបានសំណូមពរដែលបានដាក់ចេញក្នុងប្រការ10.a)នោះអតិថិជននឹងត្រូវប្រគល់សងរង្វាន់ ទាំងស្រុងដែលបានឈ្នះក្រោមរូបភាពសាច់ប្រាក់ដែលមានតម្លៃស្មើនឹងតម្លៃរង្វាន់ដែលទទួល បាន(ផ្អែកតាមទំហំទឹកប្រាក់ និងប្រភេទនៃរង្វាន់ដែលមានបញ្ជាក់នៅក្នុងតារាងរង្វាន់)។
- ក្នុងគ្រប់ករណីប្រសិនអតិថិជនចង់ដកប្រាក់មុនថ្ងៃដល់កំណត់(ប្រសិនអតិថិនឆ្លើយតបបាន សំណូមពរបានដែលលើកឡើងក្នុងប្រការ10.a)នោះអតិថិជននឹងត្រូវបង់ការប្រាក់ផ្អែកទៅលើ ចំនួនប្រាក់បញ្ញើក្នុងគណនីបច្ចុប្បន្ននៅពេលដកប្រាក់។
11. ការកំណត់ផ្សេងៗទៀត៖
- អតិថិជនត្រូវរ៉ាប់រងរាល់សោហ៊ុយពន្ធអាករនិងចំនាយចាំបាច់ផ្សេងៗ(បើមាន)តាមគោលការណ៍កំណត់នៃច្បាប់ជាធរមាននៅពេលទទួលបានរង្វាន់។
II.រង្វាន់និងរចនាសម្ព័ន្ធរង្វាន់៖
ជូនកាដូដោយឥតគិតថ្លៃ៖ជូនកាដូដល់អតិថិជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០១៥។
- ចំពោះអតិថិជនដែលមានអតិរេកប្រាក់បញ្ញើតូចនិងមធ្យម(អតិថិជនធម្មតា)៖
- សម្រាប់អតិថិជនរបស់BIDCដែលមានប្រាក់បញ្ញើតូចនិងមធ្យមនឹងទទួលបានប៊ិចមួយដើមាន logo របស់ BIDC។
- ចំពោះអតិថិជនដាក់ប្រាក់បញ្ញើធំ(អតិថិជន VIP)៖
o សម្រាប់អតិថិជនរបស់BIDCដែលដាក់ប្រាក់បញ្ញើធំនឹងត្រូវបានជូនកាដូជា នាឡិកាព្យួរជញ្ជាំងមួយគ្រឿងមានlogoរបស់BIDC(រហូតដល់អស់កាដូ)។
1. រចនាសម្ព័ន្ធរង្វាន់កាតកោស៖
លរ | ប្រភេទរង្វាន់ | រង្វាន់ | ចំនួន |
1 | រង្វាន់ទី១ | ម៉ូតូ (Honda Scoopy 2015) | 6 |
2 | រង្វាន់ទី២ | IPhone 6 PLUS (64GB) | 7 |
3 | រង្វាន់ទី៣ | IPad Air 2 (Wifi 64GB) | 8 |
4 | រង្វាន់ទី៤ | Tủ lạnh | 10 |
5 | រង្វាន់ផ្សេងទៀត | សាច់ប្រាក់$100 | 20 |
| | សាច់ប្រាក់$50 | 30 |
| សាច់ប្រាក់$20 | 50 |
| សាច់ប្រាក់$10 | 200 |
| សាច់ប្រាក់$5 | 300 |
| សាច់ប្រាក់$1 | 10.000 |
6 | កាដូ | នាឡិកាមានlogoរបស់BIDCសំរាប់ អតិថិជន VIP | 100 |
ប៊ិចសសេរមានlogoរបស់BIDCសំរាប់ អតិថិជនធម្មតា | 400 |
| | រង្វាន់ និងការដូសរុប | 10.631 |
សូមអរគុណ!