សេចក្តីជូនដំណឹង ស្តីពី “ការឈប់សម្រាកមិនធ្វើប្រតិបត្តិការអតិថិជនចំនួន ០១ ថ្ងៃ” ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី មានកិត្តិយសសូមជូនដំណឹងដល់អតិថិជនទាំងអស់ ជ្រាបថា៖ ក្នុងឱកាសនៃ “ទិវាសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស” ខាងមុខនេះ ធនាគារវិនិយោគ និង អភិវឌ្ឍន៏កម្ពុជា ភីអិលស៊ី យើងខ្ញុំនឹង ធ្វើការឈប់សម្រាក មិនធ្វើប្រតិបត្តិការទទួល អតិថិជនទាំងស្រុងចំនួន ០១ ថ្ងៃគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០១៥។ហើយធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជាភីអិលស៊ី យើងខ្ញុំនឹង ចាប់ផ្តើមធ្វើ ប្រតិបត្តិការទទួល អតិថិជនជា ធម្មតាឡើងវិញ នៅថ្ងៃច័ន្ទ ទី ២៦ ខែ តុលា ឆ្នាំ២០១៥។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ជ្រាបជាព័ត៌មាន។ សូមគោរពជូនពរដល់អតិថិជនរបស់ ធនាគារវិនិយោគ និងអភិវឌ្ឍន៏កម្ពុជា ទាំងអស់ឲ្យមាន សុខភាព មាំមួន និងបានជួបតែសំណាងល្អគ្រប់ៗគ្នា។ សូមអរគុណ! |